ប្រើប្រាស់ Google News និង Google Alerts
Google News គឹមានលក្ខណៈដូចទៅនិងព័ត៌មានអនឡាញអញ្ជឹង។ ការក្រោកពីគេង ចូលមើល Google News គឺជាជម្រើសដ៏អាក្រក់បំផុត។ ពិតណាស់ វាជាវិធីដ៏មានប្រសិទ្ធិភាពបំផុតក្នុងការប្រមូលព័ត៌មាន ប៉ុន្តែអ្នកកុំភ្លេចថាប្រពន្ធ័នេះត្រូវបានគ្រប់គ្រងដោយតិចណូឡូជី ហើយយើងមិនដឹងថាតិចណូឡូជីនោះដំណើរការបែបណានោះទេ។ ដើម្បីប្រមូលព័ត៌មានទាំងនោះ អ្នកអាចប្រើប្រាស់គេហទំព័រសម្រង់ដូចជា CurationSoft. គេហទំព័រនេះផ្តល់ឲ្យអ្នកនូវការប្រមូលផ្តុំព័ត៌មានដោយប្រើប្រាស់បណ្តាញសង្គម។
ប្រសិទ្ធិបើអ្នកមានភាពជាក់លាក់ទៅលើប្រភេទព័ត៌មានដែលអ្នកចង់ដឹង សូមបង្កើត Google Alerts. វាយបញ្ចូលពាក្យគន្លឹះមួយឬពីរ ប្រព័ន្ធស្វែងរកនឹងផ្ញើរគេហទំព័រព័ត៌មានដែលមានដំណឹងជាក់លាក់នោះទៅកាន់អ៊ីម៉ែលរបស់អ្នក។ វាជាវិធីដ៏ល្អក្នុងការប្រាកដថា គ្រប់ព័ត៌មានថ្មីទាំងអស់គឺឋិតក្នុងដៃអ្នក។
បង្កើតបញ្ជីនៅលើ Twitter និងរៀបចំវាដោយប្រើ TweetDeck
បណ្តាញសង្គម ជាពិសេស Twitter គឺជាប្រភពព័ត៌មានឥតព្រំដេន។ ប្រសិនបើអ្នកចង់គ្រប់គ្រងមាតិការទាំងនោះ អ្នកចំបាច់ត្រូវបង្កើតបញ្ជីគណនីអាខោនតាមប្រធានបទ (តារាភាពយន្ត មន្រ្តីជាប់ឆ្នោតនៅតំបន់ណាមួយ ក្រុមបាល់ទាត់ អ្នកជំនាញណាមួយជាដើម)។
នៅពេលដែលអ្នកបង្កើតបញ្ជីនៅលើ Twitter រួចរាល់ហើយ វាដល់ពេលដែលអ្នកត្រូវបញ្ជូលវានៅក្នុងកម្មវិធីមួយទៀតដែលបង្កើតឡើងដោយក្រុមហ៊ុនតែមួយនោះ។ TweetDeck. អត្ថប្រយោជន៍ចម្បងនៃកម្មវិធីនេះគឺ អ្នកអាចបង្ហាញផ្ទាំងកម្មវិធីជាច្រើន (តាមលំដាប់លំដោយបញ្ជី Tweets) នៅលើអេក្រង់តែមួយក្នុងពេលតែមួយ។ ទោះជានេះមិនមែនជាវិធីល្អក្នុងការប្រើប្រាស់លើស្មានហ្វូនក៏ដោយ ប៉ុន្តែវានឹងផ្តល់អត្ថប្រយោជន៍មហិមាប្រសិនបើអ្នករៀបចំវាបានត្រឹមត្រូវក្នុងការប្រើប្រាស់លើកុំព្យូទ័រ។
សូមកុំភ្លេចវេទិការអនឡាញ
ពិតណាស់ បណ្តាញសង្គមនិងប្រព័ន្ធស្វែងរកជាប្រភពព័ត៌មានដ៏ធំក្នុងពេលបច្ចុប្បន្ន ដែលអ្នកអាចប្រមូលផ្តុំព័ត៌មានក្នុងពេលមួយវិនាទី។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជាប្រភពតែមួយគត់ដែលអ្នកអាចប្រើប្រាស់បាននោះទេ។ និយាយឲ្យងាយយល់ទៅ វេទិការពិភាក្សាដែលល្បីនៅលើអ៊ីនធឺណិតកាលពីមុន ក៏នៅតែមានអ្នកប្រើប្រាស់ច្រើនផងដែរ។
តើអ្នកចង់ដឹងថាក្មេងសម័យនេះពិភាក្សាគ្នារឿងអ្វីដែរឬទេ? ចូលទៅកាន់ the forum on the website NeoGAF. តើអ្នកចង់ដឹងការពិភាក្សាលើប្រធានបទជាក់លាក់ដែរឬទេ? អ្នកនឹងអាចរកវាបាននៅលើ Reddit. ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការពិភាក្សាអនឡាញ Discord ការបង្ហាញឲ្យឃើញពីការចូលរួមសហគមន៍ទៅលើគ្រប់ប្រធានបទទាំងអស់ផងដែរ។ វាជាប្រភពដ៏ធំដែលយើងត្រូវស្វែងយល់។