Menu

១/ ប្រើប្រាស់បណ្តាញសង្គមដើម្បីស្វែងរកព័ត៌មាន

មិនថាវាជា​ប្រភពនៃព័ត៌មាន ឬក៏​ជាឧបរកណ៍ក្នុងការ​ផ្សព្វផ្សាយព័ត៌មាន​ក្តី បណ្តាញសង្គមដើរតួរយ៉ាងសំខាន់​ក្នុង​នាម​ជា​ឌីជីថលដ៏ទាន់សម័យ​ក្នុងបន្ទប់ព័ត៌មាន។  ដើម្បីបំពេញការងារ​ក្នុងបន្ទប់ព័ត៌មានអនឡាញ វាមានសារៈសំខាន់​ណាស់​ក្នុង​ការយល់​អំពី​ទម្រង់ និងរបៀបប្រើប្រាស់វាឲ្យមានប្រសិទ្ធិភាព។

ទម្រង់បណ្តាញសង្គមគោល

ខណៈពេល​ដែលមនុស្សជាច្រើនជំនាន់​ចូលចិត្តអាន​ព័ត៌មាន​តាមបណ្តាញសង្គមក៏ពិតមែន ក៏មាន​មនុស្សមួយចំនួនតូច​មិនប្រើ​ប្រាស់​វាផងដែរ។​ វាមាន​ហ្វេសប៊ុគ ដែល​មាន​គណនីយ្យ​អាខោនថ្មី​ជិត​បីលានលាននាក់​ក្នុងមួយខែ។  អនុភាព​របស់វា​ត្រូវ​បានប្រកួតប្រជែង​ក្នុងចំណោម​មនុស្សជំនាន់ថ្មី Instagram, Snapchat និង TikTok គឺជាបណ្តាញសង្គមដែល​ផ្តោតទៅ​លើ​រូបភាព និងវីដេអូ។

បើសម្រាប់នយោបាយ កីឡា ឬវប្បធម៌ មនុស្សចូលចិត្តប្រើ Twitter ដែល​ត្រូវ​បានបង្កើតជាចម្បងសម្រាប់ការប្រាស្រ័យទាក់ទងអនឡាញ។ អត្ថបទបន្ទាប់មកទៀតគឺសំខាន់​សម្រាប់​អ្នកសារព័ត៌មាន​

អត្ថប្រយោជន៍​របស់ពួកវាសម្រាប់​អ្នកសារព័ត៌មាន​

បណ្តាញសង្គមបង្ហាញ​អំពីព្រឹត្តិការណ៍កើតមាន​ជុំវិញពិភពលោក​ក្នុង​ពេលវេលា​ពិតប្រាកដ នៅលើ​អេក្រង់​កុំព្យូទ័រ​ឬទូរសព្ទរបស់អ្នក។  តាមដាន​អាខោនព័ត៌មាន​ធំៗនៅជុំវិញពិភពលោក អ្នក​នឹង​ដឹងរាល់ព័ត៌មានថ្មីៗ​ក្នុងពេលត្រឹមមួយវិនាទី។  តាមដាន​អ្នកជំនាញ​នៅ​ក្នុង​ផ្នែក​ណាមួយ អ្នកនឹងដឹង​អំពីព័ត៌មានថ្មីៗ​ទាក់ទង​និងផ្នែកនោះរាល់វាដែលមាន។  ចាប់អារម្មណ៍ទៅលើអាខោន​ដែល​មានឥទ្ធិពលបំផុត អ្នកនឹង​ភ្ញាក់ផ្អើល​ចំពោះ​ព័ត៌មានដែល​អ្នកទទួលបានពីអាខោននោះ។ បណ្តាញសង្គមប្រៀបបានទៅនិង El Dorado នៃព័ត៌មាន

ការ​ពិតដែល​អ្វីមួយត្រូវបានសរសេរឡើង មិនបានន័យថារបស់នោះជា​ការពិតនោះទេ។

ការរីកសាយភាយ​ព័ត៌មាន​កាន់តែខ្លាំង នាំមកនូវ​ការ​ប្រុងប្រយ័ត្នកាន់តែខ្ពស់។​ ខណៈដែលបណ្តាញសង្គមដើរតួយ៉ាងសំខាន់​ក្នុងការ​សាយភាយព័ត៌មាន វាក៏នាំមកនូវព័ត៌មាន​ដែល​មិន​ពេញលេញ ភាន់ច្រឡំ ក៏ដូចជាព័ត៌មាន​មិនពិតផងដែរ។  អ្នកគួរទុកបណ្តាញសង្គម​ដូចទៅ​និងប្រភពព័ត៌មាន​ដទៃទៀតយ៉ាង​អញ្ជឹង។ ប្រភពព័ត៌មាន​ដែល​អាច​ទុកចិត្តបាន​គួរតែជាព័ត៌មាន​ដែល​មានប្រភព​ពី​អាខោនផ្លូវការ​របស់ស្ថាប័នណាមួយ ជៀសជាងព័ត៌មាន​ដែល​មាន​ប្រភព​ពី​អាខោន​ជនអាណាមិក។ ទោះបីជាយ៉ាងណាក៏ដោយ​ដំណឹងដែល​ទទួល​បាន​មក​គួរតែត្រូវ​មាន​ការ​ផ្ទៀងផ្ទាត់គ្រប់កាលៈទេសៈទាំងអស់។