ទម្រង់បណ្តាញសង្គមគោល
ខណៈពេលដែលមនុស្សជាច្រើនជំនាន់ចូលចិត្តអានព័ត៌មានតាមបណ្តាញសង្គមក៏ពិតមែន ក៏មានមនុស្សមួយចំនួនតូចមិនប្រើប្រាស់វាផងដែរ។ វាមានហ្វេសប៊ុគ ដែលមានគណនីយ្យអាខោនថ្មីជិតបីលានលាននាក់ក្នុងមួយខែ។ អនុភាពរបស់វាត្រូវបានប្រកួតប្រជែងក្នុងចំណោមមនុស្សជំនាន់ថ្មី Instagram, Snapchat និង TikTok គឺជាបណ្តាញសង្គមដែលផ្តោតទៅលើរូបភាព និងវីដេអូ។
បើសម្រាប់នយោបាយ កីឡា ឬវប្បធម៌ មនុស្សចូលចិត្តប្រើ Twitter ដែលត្រូវបានបង្កើតជាចម្បងសម្រាប់ការប្រាស្រ័យទាក់ទងអនឡាញ។ អត្ថបទបន្ទាប់មកទៀតគឺសំខាន់សម្រាប់អ្នកសារព័ត៌មាន
អត្ថប្រយោជន៍របស់ពួកវាសម្រាប់អ្នកសារព័ត៌មាន
បណ្តាញសង្គមបង្ហាញអំពីព្រឹត្តិការណ៍កើតមានជុំវិញពិភពលោកក្នុងពេលវេលាពិតប្រាកដ នៅលើអេក្រង់កុំព្យូទ័រឬទូរសព្ទរបស់អ្នក។ តាមដានអាខោនព័ត៌មានធំៗនៅជុំវិញពិភពលោក អ្នកនឹងដឹងរាល់ព័ត៌មានថ្មីៗក្នុងពេលត្រឹមមួយវិនាទី។ តាមដានអ្នកជំនាញនៅក្នុងផ្នែកណាមួយ អ្នកនឹងដឹងអំពីព័ត៌មានថ្មីៗទាក់ទងនិងផ្នែកនោះរាល់វាដែលមាន។ ចាប់អារម្មណ៍ទៅលើអាខោនដែលមានឥទ្ធិពលបំផុត អ្នកនឹងភ្ញាក់ផ្អើលចំពោះព័ត៌មានដែលអ្នកទទួលបានពីអាខោននោះ។ បណ្តាញសង្គមប្រៀបបានទៅនិង El Dorado នៃព័ត៌មាន
ការពិតដែលអ្វីមួយត្រូវបានសរសេរឡើង មិនបានន័យថារបស់នោះជាការពិតនោះទេ។
ការរីកសាយភាយព័ត៌មានកាន់តែខ្លាំង នាំមកនូវការប្រុងប្រយ័ត្នកាន់តែខ្ពស់។ ខណៈដែលបណ្តាញសង្គមដើរតួយ៉ាងសំខាន់ក្នុងការសាយភាយព័ត៌មាន វាក៏នាំមកនូវព័ត៌មានដែលមិនពេញលេញ ភាន់ច្រឡំ ក៏ដូចជាព័ត៌មានមិនពិតផងដែរ។ អ្នកគួរទុកបណ្តាញសង្គមដូចទៅនិងប្រភពព័ត៌មានដទៃទៀតយ៉ាងអញ្ជឹង។ ប្រភពព័ត៌មានដែលអាចទុកចិត្តបានគួរតែជាព័ត៌មានដែលមានប្រភពពីអាខោនផ្លូវការរបស់ស្ថាប័នណាមួយ ជៀសជាងព័ត៌មានដែលមានប្រភពពីអាខោនជនអាណាមិក។ ទោះបីជាយ៉ាងណាក៏ដោយដំណឹងដែលទទួលបានមកគួរតែត្រូវមានការផ្ទៀងផ្ទាត់គ្រប់កាលៈទេសៈទាំងអស់។