តួនាទីរបស់អ្នកថត
- ជ្រើសរើសថតការសម្ភាសន៍ក្នុងស្ថានភាពជាក់ស្តែងជានិច្ច
ឧទាហរណ៍៖ អ្នកដុតនំនៅមុខឡ វិចិត្រករជាមួយគំរូរបស់គាត់ កីឡាករបាល់ទាត់ហ្វឹកហាត់លើទីលាន… បរិយាកាសនៃជីវភាពប្រចាំថ្ងៃរបស់អ្នកត្រូវបានសម្ភាស នឹងធ្វើឲ្យពាក្យសម្តីរបស់គាត់រឹតតែមានទម្ងន់ថែមទៀត។
- យកចិត្តទុកដាក់ចំពោះស៊ុមនៃរូបភាពបទសម្ភាសន៍ ដើម្បីបង្កើតព័ត៌មាន
ប្រសិនបើបទសម្ភាសន៍វែង ឬទំនងជាគ្របដណ្តប់អស់មួយផ្នែកនោះ ត្រូវលៃលកយ៉ាងណាឲ្យប្លង់ដែលថត មិនថាជារូបភាព ឬប្លង់សង្គ្រោះទេ គឺត្រូវតែបំពេញន័យបន្ថែមដល់បទសម្ភាសន៍។
– ជ្រើសរើសប្រភេទប្លង់សមស្របនឹងកម្មវត្ថុ
– ប្លង់ជិត៖ សម្រាប់កម្មវត្ថុនៅជិត
– ប្លង់រយៈមធ្យម (ថតត្រឹមដើមទ្រូង)៖ កម្មវត្ថុទូទៅ
– ប្លង់ឆ្ងាយ ឬទូលាយ៖ បង្ហាញពីភាពឱឡារិកនៃកម្មវត្ថុ (សេចក្តីថ្លែងការណ៍ផ្លូវការ ឬសាធារណៈ)។
- គិតអំពីចំណងជើងរង (ចំណារលើអេក្រង់)
ការរៀបចំប្លង់របស់អ្នកទទួលបទសម្ភាសន៍ត្រូវតែទុកចន្លោះប្រមាណ ១/៥ នៅផ្នែកខាងក្រោមរូបភាព សម្រាប់ដាក់ចំណងជើងរង ឬចំណារពាក្យដែលបញ្ជាក់អត្តសញ្ញាណ និងមុខងាររបស់គាត់។
- ផ្លាស់ប្តូរស៊ុមរូបភាព ឬអ័ក្សនៃម៉ាស៊ីនថត នៅរាល់ពេលផ្លាស់ប្តូរប្រធានបទនិយាយជាមួយដៃគូសម្ភាសន៍។
- ត្រួតពិនិត្យប្លង់ជិត មុននឹងចាប់ផ្តើមថត ជៀសវាងមានការរំខានផ្សេងៗនៅផ្ទៃផ្នែកខាងក្រោយ (ដូចជារុក្ខជាតិលើក្បាលរបស់អ្នកទទួលការសម្ភាសន៍ ស្លាកបន្ទប់ទឹក។ល។) ។
គឺប្លង់ជិតនេះហើយដែលកំណត់ពីភាពត្រឹមត្រូវនៃប្លង់ទូលាយ។
- ពិនិត្យមើលក្រែងផ្នែកខាងក្រោយនៃរូបភាព និងសំឡេងបរិយាកាសខាងក្រៅ រំខានដល់ការផ្តោតអារម្មណ៍របស់អ្នកទស្សនា។
- ត្រូវប្រាកដថា អ្នកទទួលបទសម្ភាសន៍មិននិយាយដោយផ្ទាល់ទៅកាន់កាមេរ៉ាទេ។ ដើម្បីឲ្យភ្នែករបស់អ្នកត្រូវបានសម្ភាសន៍ជិតនឹងកែវថត ដោយនិយាយដោយផ្ទាល់ទៅកាន់កាមេរ៉ា អ្នកយកព័ត៌មានត្រូវឈរក្បែរអ្នកថត និងកាន់មីក្រូហ្វូនទល់មុខកាមេរ៉ា។
មធ្យោបាយផ្សេងៗទៀត
- អ្នកសម្ភាសន៍ត្រូវស្ថិតក្នុងដែនកាមេរ៉ា
បើសិនជាចង់ឲ្យវត្តមានរបស់អ្នកសារព័ត៌មាន និងអ្នកទទួលបទសម្ភាសន៍នាំមកនូវតម្លៃបន្ថែម អ្នកកាសែតត្រូវស្ថិតក្នុងដែនកាមេរ៉ា ដើម្បីបង្ហាញថា អ្នកសារព័ត៌មានកំពុងចែករំលែកនូវបទពិសោធន៍តែមួយជាមួយនឹងដៃគូសន្ទនា ឬបង្ហាញពីដំណាក់កាលនៃការស៊ើបអង្កេត។
- បទសម្ភាសន៍រៀបសេណារីយូជាមុន
បទសម្ភាសន៍ដែលរៀបចំសេណារីយូជាមុនសម្រាប់អ្នកចូលរួម គឺមិនត្រឹមត្រូវទេ បើទោះបីជាគ្មានមធ្យោបាយផ្សេងទៀតក៏ដោយ។ វាអាចទទួលយកបាន ប្រសិនបើនៅមុខកាមេរ៉ា អ្នកផ្តល់បទសម្ភាសន៍យល់ព្រមសម្តែងកាយវិការឡើងវិញ ឬស្ថានភាពដែលគាត់នឹងបង្ហាញក្នុងករណីណាមួយក្រៅពីពេលកំពុងសម្ភាសជាក់ស្តែង។
- ដើរសម្ភាសន៍
នេះជាវិធីមួយដែលអាចធ្វើឲ្យរូបភាពមានលក្ខណៈរស់រវើក និងអាចបង្ហាញប្រធានបទកំពុងនិយាយក្នុងការសម្ភាសន៍ នៅប្លង់ខាងក្រោយផង។
- ការសម្ភាសន៍តាមទូរស័ព្ទមិនមែនជាដំណោះស្រាយទេ
ការសម្ភាសន៍តាមទូរស័ព្ទនេះអាចធ្វើទៅបាន លើកលែងតែក្នុងករណីអ្នកផ្តល់បទសម្ភាសន៍នោះស្ថិតនៅទីឆ្ងាយ ចង់រក្សាសត្តសញ្ញាណរបស់ខ្លួន ឬក្នុងករណីបន្ទាន់ខ្លាំងតែប៉ុណ្ណោះ។ យកល្អ អ្នកគួរតែបញ្ចូលព័ត៌មានដែលប្រមូលបានតាមទូរស័ព្ទនោះក្នុងសេចក្តីអត្ថាធិប្បាយវិញប្រសើរជាង។