គម្រោង
២៤ម៉ោងនៃការសរសេរព័ត៌មាន
គឺជាគេហទំព័រដែលសាលាជាន់ខ្ពស់សារព័ត៌មានទីក្រុងលីល (ESJ Lille) និង ទីភ្នាក់ងារសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយបារាំង (CFI) បានបង្កើតឡើងសម្រាប់អ្នកយកព័ត៌មានលើពិភពលោក ក្នុងការទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានតាមបទដ្ឋានអន្តរជាតិ។ យើងបានរៀបចំឯកសារអនុវត្តជាក់ស្ដែងជាបួនផ្នែក ដែលពិពណ៌នាយ៉ាងក្បោះក្បាយអំពីដំណើរការនៃការសរសេរព័ត៌មាន រយៈពេល២៤ម៉ោង នៅក្នុង ការិយាល័យនិពន្ធព័ត៌មានវិទ្យុ ទូរទស្សន៍ កាសែត និងគេហទំព័រព័ត៌មាន។ នៅលើគេហទំព័រនេះ ឯកសារទាំងអស់ត្រូវបានដាក់ឲ្យប្រើប្រាស់ និងទាញយកបានដោយឥតគិតថ្លៃ ជាច្រើនភាសា។ ឯកសារទាំងនេះបង្ហាញអំពីជំនាញដ៏ប៉ិនប្រសប់របស់ ESJ Lille និង CFI ទាក់ទងនឹងការបណ្តុះបណ្តាលសារព័ត៌មាន។
ឯកសារទាំងអស់នេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយអ្នកជំនាញខាងបណ្តុះបណ្តាលនិស្សិតសារព័ត៌មាន ឬអ្នកវិជ្ជាជីវៈខាងប្រព័ន្ធផ្សព្វផ្សាយ។ អ្នកអាចចូលមើលឯកសារទាំងនេះបានដោយសេរី និងឥតគិតថ្លៃ។ សូមកុំរារែកក្នុងការផ្សព្វផ្សាយបន្តអំពីតំណភ្ជាប់នៃគេហទំព័រមួយនេះ ទៅកាន់សហការី និងមិត្តភក្ដិរបស់អ្នក។ ESJ Lille និង CFI បានផ្តួចផ្តើមគំនិតផលិតឯកសារទាំងនេះ និងបកប្រែជាច្រើនភាសា។ អ្នកអាចចូលរួមជាមួយក្រុមការងារយើងខ្ញុំ និងស្នើបកប្រែជាភាសាថ្មីមួយ។
រាល់សំណួរទាក់ទងនឹងការទទួលខុសត្រូវផ្នែកនិពន្ធព័ត៌មាន យើងខ្ញុំរីករាយនឹងជួយ ព្រមទាំងដឹកនាំអ្នកនៅក្នុងការងារនេះ។ ដើម្បីអភិវឌ្ឍគម្រោងមួយនេះ សូមទាក់ទងយើងខ្ញុំ តាមរយៈអ៊ីម៉ែល contact@24hdansuneredaction.com
CFI ទីភ្នាក់ងារសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយបារាំង
ទីភ្នាក់ងារនេះធ្វើការ ដើម្បីគាំទ្រការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ (ទូរទស្សន៍ វិទ្យុ កាសែត និងគេហទំព័រព័ត៌មាន) នៅទ្វីបអាហ្វ្រិក និងនៅអាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងដំណើរការនៃទំនើបនីយកម្ម និងប្រជាធិបតេយ្យនីយកម្ម ដែលប្រទេសបារាំងមានបំណងចង់គាំទ្រ។
CFI ដឹកនាំគម្រោងជាង៣០ នៅក្នុងកម្មវិធីសំខាន់ៗចំនួន៤ : ប្រព័ន្ធផ្សព្វផ្សាយ និងពហុនិយម ប្រព័ន្ធផ្សព្វផ្សាយនិងសហគ្រាស ប្រព័ន្ធផ្សព្វផ្សាយនិងការអភិវឌ្ឍ ប្រព័ន្ធផ្សព្វផ្សាយនិងធនធានមនុស្ស www.cfi.fr ។
សាលាជាន់ខ្ពស់សារព័ត៌មានទីក្រុងលីល (ESJ Lille)
សាលាជាន់ខ្ពស់សារព័ត៌មានទីក្រុងលីល ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២៤ គឺជាសាលាមួយ ចំណោមសាលាបណ្តុះបណ្តាលសារព័ត៌មានដំបូងៗគេនៅទ្វីបអឺរុប។
ការបណ្តុះបណ្តាលបឋមផ្នែកសារព័ត៌មានគឺជាបេសកកម្មដំបូងគេរបស់សាលាជាន់ខ្ពស់សារព័ត៌មាន។ និស្សិតដែលត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំ តាមរយៈការប្រឡងប្រជែង នឹងទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសារព័ត៌មាន «ពហុប្រព័ន្ធផ្សព្វផ្សាយ» (វិទ្យុ ទូរទស្សន៍ កាសែត និងទីភ្នាក់ងារព័ត៌មាន) ក្នុងរយៈពេល២ឆ្នាំ។ ការប្រឡងប្រជែងនេះត្រូវបានបើកទូលាយសម្រាប់និស្សិតបរទេស ដែលមានបរិញ្ញាបត្រ។
សាលាជាន់ខ្ពស់សារព័ត៌មានទីក្រុងលីល (ESJ Lille) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២៤។ ចាប់តាំងពីពេលនោះមក ESJ Lille បានទទួលនិសិ្សតបរទេស នៅគ្រប់ជំនាន់នីមួយៗ។ បច្ចុប្បន្ន និស្សិតបរទេសជាង៥៥០នាក់បានបញ្ចប់ការសិក្សានៅ ESJ Lille ។ យើងក៏ផ្តល់ផងដែរនូវសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ថ្នាក់ដឹកនាំផ្នែកប្រព័ន្ធផ្សព្វផ្សាយភាសាបារាំង។
ចាប់តាំងពីឆ្នាំ១៩៩២មក យើងបានសម្រេចចែករំលែកជំនាញរបស់យើង នៅក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ សម្រាប់សហសេវិក និងដៃគូអន្តរជាតិ តាមរយៈការបង្កើតសាលាជាន់ខ្ពស់សារព័ត៌មានអន្តរជាតិ (ESJ International)។ ជារៀងរាល់ឆ្នាំ យើងប្រមូលផ្តុំចំណេះដឹង បទពិសោធន៍របស់យើង ជាប្រយោជន៍ដល់គម្រោងមួយចំនួននៅលើពិភពលោកទាំងមូល។ ការងារនេះអនុញ្ញាតឲ្យយើងចូលទៅជិតដៃគូម្នាក់ៗ ជាលក្ខណៈពិសេស និងធានាគុណភាពនៃការងាររបស់យើង។
តើនរណាអាចទទួលបានផលប្រយោជន៍ពីជំនាញរបស់យើង? យើងធ្វើការងារជាមួយដៃគូគ្រប់ប្រភេទ : ស្ថាប័នអន្តរជាតិ និងសហប្រតិបត្តិការ ក្រុមសារព័ត៌មាន ការិយាល័យអ្នកផ្តល់ប្រឹក្សា ទីភ្នាក់ងារ ក្រុមហ៊ុន និងអង្គការមិនមែនរដ្ឋាភិបាល។
ការងាររបស់យើងផ្តល់ :
- ការបណ្តុះបណ្តាលបឋម និងបន្តដល់អ្នកយកព័ត៌មាន
- ការប្រឹក្សាដល់ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នដែលទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពីសាលាជាន់ខ្ពស់សារព័ត៌មានអន្តរជាតិ សូមទាក់ទងយើងខ្ញុំ តាមរយៈអ៊ីម៉ែល esj-international@esj-lille.fr
សាលាជាន់ខ្ពស់សារព័ត៌មានអន្តរជាតិពោរពេញទៅដោយ « ប្រភពស្រាវជ្រាវ » ទាក់ទងនឹងអាជីពសារព័ត៌មាន ទីតាំងនៃការជួបជុំ និងការពិភាក្សារបស់អ្នកយកព័ត៌មាន និងអ្នកស្រាវជ្រាវ។ សាលាក៏ចេញផ្សាយទស្សនាវដ្ដី les Cahiers du journalisme ដោយមានដៃគូសហការពីសកលវិទ្យាល័យ ឡាវ៉ាល់ (ក្រុងកេប៊ិច)