Menu

លោក រីឆាត ពែរណូលឡេ (RICHARD PERNOLLET)

បច្ចុប្បន្ននេះ ខ្ញុំជាអ្នកយកព័ត៌មាន​ជាន់ខ្ពស់ និងជា​គ្រូបណ្ដុះបណ្តាល​អន្តរជាតិ នៅសាលាជាន់ខ្ពស់​សារព័ត៌មាន​អន្តរជាតិ (ESJ) និងស្ថាប័នផ្សេងទៀត ដូចជា​វិទ្យាស្ថាន Panos Paris, GRET ឬ [Est-Ouest consulting]។ ខ្ញុំ​បាន​បំពេញ​បេសកកម្ម​ជាង​៦០ នៅក្នុង​ប្រទេស​ចំនួន​២៥ ក្នុង​ក្រប​ខណ្ឌ​កម្មវិធី​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយនៃប្រទេសកំពុង​មាន​វិបត្តិ (ទ្វីបអាហ្រ្វិក ទ្វីបអាស៊ី អឺរុប​ខាងកើត…)។ ​នៅសាលា ESJ ចាប់តាំង​ពីឆ្នាំ​២០១០ ខ្ញុំ​គឺជា​ « គ្រូបណ្តុះបណ្តាល » សម្រាប់ថ្នាក់​អនុបណ្ឌិតអន្តរជាតិ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហការ​ជាមួយ IAE (ថ្នាក់​ឧត្តមសិក្សា​គ្រប់គ្រង នៃសាកលវិទ្យាល័យ លីល២)។ ថ្នាក់​សិក្សា​នេះ​ទើបតែ​ដំណើរ​ការ​បាន​៣វគ្គ ដោយ​មាន​ការចូលរួម​ពី​បេក្ខជន​នៃបណ្តា​ប្រទេស​ភាគ​ខាង​ត្បូង។

កាល​ពីមុន ខ្ញុំ​បានធ្វើ​ការអស់​រយៈពេល​ជាង​២០ឆ្នាំ នៅ Radio France ក្នុង​តំណែង​​ជា​អ្នក​រាយការណ៍​ព័ត៌មាន​ ឬអ្នក​ធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន (France Inter និង France Info) និងជាបុគ្គលិកជាន់ខ្ពស់​នៅ​​បណ្តាញព័ត៌មាន​ France Bleu តាម​ស្ថានីយវិទ្យុ​ក្នុង​ស្រុក រួមមានតំណែង​៣ជា​និពន្ធនាយក តំណែងពីរជា​នាយក​

ខ្ញុំ​ជា​អ្នក​និពន្ធ​ទស្សនាវដ្តីវិទ្យុ​ជាច្រើន និងក៏ជា​អ្នក​ប្រមូលផ្តុំឯកសារ-អ្នករៀបចំ​ឯកសារ​វីដេអូ

ឯកសារ «  ២៤ម៉ោងនៃ​ការ​សរសេរ​ព័ត៌មាន​វិទ្យុ » គឺជាផ្លែផ្កា​នៃ​ការសហការ​មួយជាមួយ​លោក​ អ៊ីវ រ៉ឺណាដ៍ នាយកសាលា ESJ International និងលោក ព្យែរ សាវារី នាយក​ផ្នែកសិក្សា​នៃសាលា ESJ Lille ដែលនៅទីនោះ​ពួកយើង​បាន​ប្រមូល​ផ្តុំ​បទពិសោធន៍ទៅវិញទៅមកជាអ្នកយក​ព័ត៌មាន​​វិទ្យុ ដើម្បី​បកប្រែ​គោលការណ៍សំខាន់ៗ និង​បច្ចេកទេសនៃសារព័ត៌មាន​វិទ្យុ ជាពាក្យសាមញ្ញៗ។