Menu

លោក ឌីដេយ៉េ ដេស័រម៉ូ និងលោកស្រី ប្រ៊ីហ្សីត ប៉េស (DIDIER DESORMEAUX ET BRIGITTE BESSE)

លោក ឌីដេយ៉េ ដេស័រម៉ូ គឺជានិពន្ធនាយក និងជាអ្នកទទួលខុសត្រូវដេប៉ាតឺម៉ង «ព័ត៌មាន និងការ​បោះពុម្ពផ្សាយពហុប្រភេទ» នៅសាកលវិទ្យាល័យ France Télévisions ។ លោកគឺជា​បណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត​ព័ត៌មាន ​និង​ទំនាក់ទំនង។ លោករៀបចំ​ និង​ផ្តល់​វគ្គ​បំពាក់​បំប៉ន​សម្រាប់បុគ្គលិកជាន់ខ្ពស់ និង​អ្នក​យកព័ត៌មាន​របស់ France-Télévisions។ លោកក៏បាន​បំពេញ​បេសកកម្ម​អភិវឌ្ឍន៍អន្តរជាតិនៅតាម​ស្ថានីយទូរទស្សន៍​អាស៊ី អាហ្រ្វិក និង​មជ្ឈិមបូព៌ា សម្រាប់ស្ថានីយ Canal International និង​នៅអឺរ៉ុបខាងកើត សម្រាប់សមាគម​ទូរទស្សន៍​ប្រចាំតំបន់នៃទ្វីបអឺរ៉ុប (Circom)។ លោកគឺជា​ប្រធានសមាគម​អ្នកទទួល​ខុសត្រូវ​វគ្គបណ្តុះបណ្តាល​វិទ្យុនិង​ទូរទស្សន៍​បារាំង (FORTEF)។ នៅក្នុង​ក្របខណ្ឌការងារនេះ លោក​បង្ហាញ​បទពិសោធន៍ជាមួយ​វិធីសាស្រ្តថ្មីៗ​នៃការ​សរសេរ​បទយកការណ៍​បច្ចុប្បន្នភាព (ជាមួយឧបករណ៍​រូបភាពឌីជីថល ឬ 3D)។

លោកស្រី ប្រ៊ីហ្សីត ប៉េស គឺជា​នាយិកាផ្នែកសិក្សានៅ​វិទ្យាស្ថាន​សារព័ត៌មាន​ប្រចាំតំបន់​ប៊រដូ អាគីតែន (IJBA) និងជា​អ្នក​ទទួល​ខុសត្រូវ​ជំនាញ​ទូរទស្សន៍។ លោកស្រីបញ្ចប់ថ្នាក់​បណ្ឌិត​ភាសាវិទ្យា និង​រោគសញ្ញាវិទ្យា។ លោកស្រីជា​អ្នកឯកទេស​ខាង​អំណះអំណាង និងរបាយការណ៍ជាអត្ថបទ-រូបភាព។ លោកស្រីបាន​ដឹកនាំ​កម្មវិធី​បញ្ចេញមតិរិះគន់ និងការសរសេរ សម្រាប់ស្ថានីយ​ TF1 France Télévisions, Radio-France និង RTBF (វិទ្យុ ទូរទស្សន៍ប៊ែលហ្សិកនិយាយ​ភាសាបារាំង) TSR (វិទ្យុ ទូរទស្សន៍ស្វីស រ៉ូម៉ង់) និង INA (វិទ្យាស្ថាន​ជាតិ​សោតទស្សន៍)។ សម្រាប់ CFI លោកស្រី​​រៀបចំ​បេសកកម្មបណ្តុះបណ្តាលអំពីបទយកការណ៍ទូរទស្សន៍ (នៅប្រទេសស្រីលង្កា បង់ក្លាដេស និង​ហ្គាណា)។ ជាមួយនឹង «អ្នកធ្វើការផ្នែករោគសញ្ញាវិទ្យា» ដែលជាភ្នាក់ងារវិភាគប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបង្កើតទ្បើងដោយលោកស្រីនៅឆ្នាំ២០០២ ជាមួយលោក អេរិក ម៉ាសេ (Eric Macé) លោកស្រី​បាន​សម្រេចជោគ​ជ័យ​លើការ​សិក្សា​ផ្នែកសង្គម-រោគសញ្ញាវិទ្យា ជាពិសេស​សម្រាប់ឧត្តមក្រុមប្រឹក្សាសោតទស្សន៍ (CSA) និងក្រុមប្រឹក្សាអឺរ៉ុប​នៃកម្មវិធីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងការប្រកាន់ពូជសាសន៍នៅក្នុងកីទ្បា MARS។

លោកស្រី ប្រ៊ីហ្សីត ប៉េស និងលោក ឌីដេយ៉េ ដេស័រម៉ូ បានសរសេររួមគ្នានូវសៀវភៅ «ផលិត​បទយកការណ៍​ទូរទស្សន៍» ដែលត្រូវបាន​បោះពុម្ពផ្សាយនៅឆ្នាំ​១៩៩៧ និង​បកប្រែ​ជាភាសា​អង់គ្លេសនៅឆ្នាំ​២០០៣ (« Television news reporting ») ដោយមានការ​ឧបត្ថម្ភគាំទ្រពីសំណាក់​សភាអឺរ៉ុប ។ បន្ទាប់មក សៀវភៅ​នេះត្រូវ​បាន​បកប្រែជាភាសារុស្ស៊ី ​នៅឆ្នាំ​២០០៤ តាមរយៈការ​ឧបត្ថម្ភ​របស់​សហភាព​អឺរុប និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ Internews។ សៀវភៅ «ផលិត​បទយកការណ៍​ទូរទស្សន៍-ពហុប្រភេទ» ត្រូវ​បាន​បោះពុម្ពផ្សាយ​លើកទី៤ ជាភាសាបារាំង ដោយ​រោងពុម្ព Victoires Editions ។ ដោយមានការចូលរួមលោក អ៊ែរវ៉េ ប្រ៊ុយស៊ីនី (Hervé Brusini)

លោកស្រី ប្រ៊ីហ្សីត ប៉េស និងលោក ឌីដេយ៉េ ដេស័រម៉ូ បានសរសេររួមគ្នានូវ​សៀវភៅ «អក្ខរាវិរុទ្ធបារាំង ៣» ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ​២០០៨។