លោក ដាវីដ ស៊ែរវេណាយ គឺជាអ្នកយកព័ត៌មាន (ប្រចាំវិទ្យុបារាំងអន្តរជាតិ RFI គេហទំព័រព័ត៌មាន Rue89.com OWNI.fr និង Les Inrocks…) អស់រយៈពេលជាង១៥ឆ្នាំមកហើយ។ លោកមានឯកទេសខាងស៊ើបអង្កេតទាក់ទងនឹងរឿងនយោបាយ ធុរកិច្ច និងសេដ្ឋកិច្ច ទាំងសម្រាប់សារព័ត៌មាន និងសម្រាប់ការបោះពុម្ពផ្សាយ (សៀវភៅពីរក្បាលត្រូវបានបោះពុម្ពផ្សាយដោយរោងពុម្ព La Découverte)។ សព្វថ្ងៃនេះ លោកធ្វើការងារដោយឯករាជ្យ និងផ្តល់វគ្គបណ្ដុះបណ្តាលលើរឿងស៊ើបអង្កេត និងសារព័ត៌មានពហុផ្សព្វផ្សាយ សម្រាប់ស្ថាប័នផ្សេងៗ (ESJ Lille និង CFI)។
លោក ដាវីដ ស៊ែរវេណាយ (DAVID SERVENAY)
