Menu

លោក អាឡាំង រ៉ូឡាត (ALAIN ROLLAT)

លោក អាឡាំង រ៉ូឡាត ជាអ្នកយក​ព័ត៌មាន​អាជីពអស់រយៈពេល​៤៩ឆ្នាំ​មកហើយ។ លោក​បាន​ចាប់​ផ្តើម​ការងារ​នេះ​នៅឆ្នាំ​១៩៦៣ នៅសារព័ត៌មាន MidiLibre កាសែតប្រចាំថ្ងៃ​មួយរបស់ Languedoc-Roussillon ។ បន្ទាប់មក លោកបានក្លាយជាអ្នកនិពន្ធ​ព័ត៌មាននៅទីក្រុងម៉ុងពើល្យ៉េ ទីក្រុងការកាស់សូន ទីក្រុងពែរពីញ៉ង់ និងទីក្រុងប៉ារីស។ នៅឆ្នាំ​១៩៧៧ លោកបានធ្វើការក្នុង​ផ្នែកនយោបាយរបស់កាសែត Le Monde។ ពេល​នោះ លោក​បាន​ក្លាយជាអនុប្រធាន​ផ្នែក មុននឹងដឹកនាំ​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ នៅឆ្នាំ​១៩៩២ ដែល​លោក​បាន​បង្កើតឡើង រហូតលោក​បាន​ក្លាយជា​សមាជិក​និពន្ធនាយក អ្នកសរសេរ​បទវិចារណកថា និងអ្នកសរសេរ​រឿងរ៉ាវប្រវត្តិសាស្រ្ត។ លោក​​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំកាសែត Le Monde ក្នុងឋានៈជា​អនុប្រធាន​ក្រុមហ៊ុន។ ក្រោយមក ជាមួយ​តំណែង​នេះ ​ លោក​បាន​ដឹកនាំ​សារព័ត៌មាន​ប្រចាំថ្ងៃ CentrePresse នៅទីក្រុងអាវ័យរ៉ុង មុននឹងលោក​បាន​ចាកចេញពី​កាសែត Le Monde ដោយ​ស្ម័គ្រចិត្ត​ នៅឆ្នាំ​២០០១។ នៅខែមីនា ឆ្នាំ​២០០៦ លោក​បាន​បង្កើត​សារព័ត៌មាន La Gazette de Sète។ បច្ចុប្បន្ននេះ លោកគឺជា​ប្រធាន​គម្រោង​សម្រាប់​ ESJ-International ។ លោក អាឡាំង រ៉ូឡាត ក៏ជា​អ្នក​និពន្ធសៀវភៅ​ប្រមាណ​ជាង១០ក្បាល​ផង​ដែរ។