២៤ម៉ោងនៃការសរសេរព័ត៌មានគឺជាគេហទំព័រមួយ ដែលសាលាជាន់ខ្ពស់សារព័ត៌មានទីក្រុងលីល (ESJ Lille) និង ទីភ្នាក់ងារសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយបារាំង (CFI) បានបង្កើតឡើងសម្រាប់អ្នកយកព័ត៌មានលើពិភពលោក ក្នុងការទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានតាមបទដ្ឋានអន្តរជាតិ។ យើងខ្ញុំបានរៀបចំឯកសារអនុវត្តជាក់ស្ដែងជាបួនផ្នែក ដែលរៀបរាប់យ៉ាងក្បោះក្បាយអំពីដំណើរការនៃការសរសេរព័ត៌មាន រយៈពេល២៤ម៉ោង នៅក្នុងការិយាល័យនិពន្ធព័ត៌មានវិទ្យុ ទូរទស្សន៍ កាសែត និងគេហទំព័រព័ត៌មាន។
សារៈសំខាន់របស់អាជីពព័ត៌មានមាន៤ផ្នែក : សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនីមួយៗ អ្នកវិជ្ជាជីវៈដែលមានបទពិសោធន៍ចែករំលែកគន្លឹះទាំង២៤នៃការងាររបស់ពួកគាត់ ជាមួយអ្នក។
ទូរទស្សន៍
ទូរទស្សន៍គឺជាប្រព័ន្ធផ្សព្វផ្សាយដែលបង្ហាញអំពីពិភពលោក។ ជារៀងរាល់ថ្ងៃ ទូរទស្សន៍ផ្សាយព័ត៌មានជារូបភាពសម្រាប់សាធារណជន។ ទូរទស្សន៍អាចផលិតព័ត៌មានអំពីបច្ចុប្បន្នភាពនៅក្នុងព័ត៌មានប្រចាំថ្ងៃ ហើយក៏អាចលម្អិតស៊ីជម្រៅអំពីប្រធានបទខ្លះ តាមរយៈកម្មវិធីទស្សនាវដ្តី។
វិទ្យុ
វិទ្យុគឺជាប្រព័ន្ធផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពដែលកើតឡើងភ្លាមៗ។ សាធារណជនអាចស្ដាប់វិទ្យុបាននៅគ្រប់ទីកន្លែង ដូចជានៅតាមគេហដ្ឋាន តាមដងវិថី នៅក្នុងការិយាល័យធ្វើការ នៅចម្ការ តាមឡាន អំទ្បុងដំណើរកម្សាន្ដ ជាមួយនឹងកូនវិទ្យុសាមញ្ញមួយនិងថ្មពិល ។ អ្នកនឹងអាចផ្សារភ្ជាប់ដោយផ្ទាល់ជាមួយពិភពលោក។
វេបសាយ
ពីការក្លាយជាទម្រង់លេចធ្លោនៃប្រព័ន្ធផ្សព្វផ្សាយទៅជាចលករដ៏សំខាន់នៅក្នុងពិភពនៃព័ត៌មានផ្សាយផ្ទាល់ អ៊ិនធឺណិតបានផ្លាស់ប្តូរយ៉ាងច្រើនក្នុងរយៈពេល 15 ឆ្នាំចុងក្រោយនេះ។ ព័ត៌មានផ្សព្វផ្សាយនៅលើអនឡាយគឺត្រូវបានសាយភាយពេញពិភពលោកក្នុងទម្រង់ជាសំណេរ រូបភាពនិងសម្លេង។ អ៊ីនធឺណិតគឺជាប្រភពព័ត៌មានដ៏សកម្មបំផុត ដោយសារវាអាចឲ្យសាធារណៈជនបញ្ចេញមតិបានយ៉ាងងាយ។
សារព័ត៌មាន
សារព័ត៌មានសរសេរគឺជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ចំណាស់ជាងគេបំផុត និងក៏ជាប្រព័ន្ធផ្សព្វផ្សាយឯកសារយោងផងដែរ។ ជារៀងរាល់ថ្ងៃ កាសែតចាប់យកចំណុចសំខាន់នៃព័ត៌មានកើតទ្បើងពីម្សិលមិញ និងបែងចែកព័ត៌មាននោះតាមលំដាប់លំដោយ នៅក្នុងទំព័រព័ត៌មាន។ កាសែតក៏អនុញ្ញាតឲ្យយើងវិភាគ លម្អិតស៊ីជម្រៅ និងបង្កើតជាទស្សនវិស័យស្តីពីព័ត៌មានសម្រាប់អ្នកអាន។